Search This Blog

Tuesday, May 29, 2018

តើគួរហៅអ្នកកាន់សាសនាឥស្លាមនៅកម្ពុជាថា "ខ្មែរឥស្លាម" ឬ "[ខ្មែរ]មូស្លីម"?



          មហាជនជាច្រើននៅក្នុងសង្គមកម្ពុជាហាក់នៅមានភាពស្រពិចស្រពិលនិងវែកញែកមិនទាន់ច្បាស់លាស់ក្នុងការប្រើប្រាស់ពាក្យ “ខ្មែរឥស្លាម” នៅពេល​ដែលពួកគាត់ចង់សំដៅលើជនដែលកាន់សាសនាឥស្លាមនៅកម្ពុជារាប់ទាំងជនជាតិចាមនិងជនជាតិខ្មែរ។ មានមនុស្សមិនតិចទេក្នុងនោះរួមមានស្ថាប័នពត៌មាន អ្នកសារពត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកមានចំណេះដឹងមួយចំនួនបាននឹងកំពុងប្រើប្រាស់និងយល់ខុសពីអត្ថន័យនៃពាក្យ “ខ្មែរឥស្លាម” ត្បិតប្រហែលជាពួកគាត់មិនទាន់ឃើញមានអ្នកបកស្រាយទៅលើរឿងនេះក៏អាចថាបាន។

         បើយើងនិយាយពីភាពឡូហ្សិច ការប្រើប្រាស់ពាក្យ “ខ្មែរឥស្លាម” ហាក់មិនទាន់មានភាពត្រឹមត្រូវនោះទេ ត្បិត ពាក្សថា “ខ្មែរ” គឺសំដៅលើជនជាតិមួយ ចំណែកឯពាក្យ “ឥស្លាម” គឺសំដៅលើសាសនាមួយ។ អ៊ីចឹង យើងមិនគួភ្ជាប់ជនជាតិមួយទៅនឹងសាសានាមួយនោះទេ គ្រាន់ចង់សំដៅល់បគ្គុលណាម្នាក់ដែលកាន់សាសនាជាក់លាក់ណាមួយ។ ឧទាហរណ៍ថាមានបគ្គុលម្នាក់ដែលជាជនជាតិខ្មែរហើយគោរពព្រះពុទ្ធសាសនា ជាសាសនារបស់ខ្លួននោះ យើងមិនគួហៅគាត់ថាជា “ខ្មែរព្រះពុទ្ធសាសនា”​ នោះទេ នៅពេលយើងចង់សំដៅដល់បគ្គុលនោះជាអ្នកគោរពព្រះពុទ្ធសាសនា ត្បិតវាមានភាពឆ្គាំឆ្គង។ នៅក្នុងន័យនេះយើងអាចហៅគាត់ថា “ពុទ្ធសាសនិក​ (ខ្មែរ?)” ត្បិតយើងគ្រាន់ចង់បញ្ជាក់ថាគាត់ជាជនខ្មែរហើយកាន់សាសនាព្រះពុទ្ធ។ ដូចគ្នានេះ យើងអាចហៅជនជាតិខ្មែរដែលកាន់សាសនាឥស្លាមថាជា “ខ្មែរមូស្លីម” ប៉ុន្តែមិនមែនជា “ខ្មែរឥស្លាម” បើយើងនិយាយតែពីជនជាតិខ្មែរកាន់សាស​នាឥស្លាម​។​

         នៅពេលដែលយើងហៅអ្នកកាន់សាសនាឥស្លាមនៅកម្ពុជាទាំងអស់ថាជា “ខ្មែរឥស្លាម”​ វាហាក់បង្ហាញថា យើងចង់លំបាត់ជនជាតិចាមដែលជាអ្នកកាន់សាសនាឥស្លាមមានចំនួនភាគច្រើនចោល។​ ជំនួសមកវិញ​ យើងអាចហៅគាត់ថាជា ចាមមូស្លីម​ ឬត្រឹមតែ(ជនជាតិ)ចាមក៏បាន។

​​​​​​         ពាក្យ “ខ្មែរឥស្លាម” ត្រូវបានលឺគេហៅចាប់តាំងពីទសវត្សរ៍ឆ្នាំ ៦០ ក្នុងរបបសង្គមរាស្រ្តនិយមដែលដឹកនាំដោយសម្តេចព្រះ​នរោត្តម សីហនុ។

         ស្មេរសង្ឃឹមយ៉ាង​មុតមាំថា នឹងឈប់មានការយល់ច្រឡំក្នុងការហៅ អ្នកកាន់សាសនាឥស្លាមនៅកម្ពុជារួមទាំងជនជាតិខ្មែរឬជនជាតិចាមជា “ខ្មែរឥស្លាម” តទៅទៀត៕

No comments:

Post a Comment