ព្រះនារាយណ៍ រូបភាពដោយ៖ Sokry |
មើលទៅហាក់មិនស្គាល់ថាជានារាយណ៍
និងមិនមានរូបពេញលេញផងនោះ បដិមាមួយនេះមានត្រឹមតែពីក្បាលរហូតដល់ទ្រូងតែប៉ុណ្ណោះ។
រូបនេះមានដៃពីរអមជាមួយនឹងកងដៃក៏ពិតមែនតែនៅស្របខាងគ្នា
មួយមានលក្ខណៈជាច្រត់ក្បាលពេលកំពុងតែផ្ទុំ រីឯមួយទៀតមានលក្ខណៈជាដៃនារីអប្សារាកំពុងតែរាំ។
រូបបដិមាមួយនេះមានរាងធំបន្តិចបើធៀបនឹងរូបបដិមាធម្មតាទូទៅ
បដិមានេះមានលក្ខណៈប្រហោងខាងក្នុង ហើយដែលមានបង្គោលចំរឹងដែកធំល្មមមួយអាចនឹងទ្របដិមានេះកុំឲ្យដួលបាន។
ព្រះនារាយណ៍ ឬ ត្រូវបានគេស្គាលថាជាព្រះវិស្ណុនោះ
ជាអទិទេពអាទីទេពមួយដែលេជួយថែរក្សាលោកឲ្យគង់វង្សសុខសាន្ត និងមានរបៀបរៀបរយ។
ព្រះនារាយណ៍ ឬ វិស្ណុនេះ អាចបែងភាគជាអាវតាចុះមកឋាមនុស្សលោក
ដើម្បីផ្ចាញ់បង្ក្រាបសភាវៈអាក្រក់ដែលតែងតែបំផ្លាញសេចក្កីសុខមនុស្សលោក។ ព្រះនារាយណ៍
ឬ វិស្ណុនេះមានលក្ខណៈពិសេសមួយចំនួនដែលធ្លាប់ត្រូវបានដឹងថាមានមុខតែមួយ ពាក់មួករាងមូល
សម្លៀកបំពាក់ពណ៌លឿង ហើយមានសត្វគ្រុឌជាយានជំនិះនោះ ជួនមានដៃ២ ឬ៤ ឬ៨ ចាប់តាំងពី
ស.វ.ទី៨ មក។
យោងតាមគេហទំព័រមួយដែលមានឈ្មោះថា
សាសនានិងអក្សរសិល្ប៍ខ្មែរ សរសេរស្រង់ចេញពីប្រតិប័ត្រកម្ពុជសុរិយា, លេខ៤, ឆ្នាំ
២០០០ រៀបរាប់ថា ព្រះនារាយណ៍គឺជាព្រះអាទិទេពថ្នាក់ទីពីរ
ក្នុងចំណោមអាទិទេពធំៗទាំងបីព្រះអង្គ ជាតំណាងនៃសត្វគុណ គឺមេត្តាធម៌ និងសេចក្តីល្អ
ឬអំពើល្អ ដែលបង្ហាញចេញមកជាអនុភាពនៃការថែរក្សា ការពារជាស្វយម្ភព
[គឺការកើតមានឡើងដោយឯងៗ] និងជាវិញ្ញាណដែលតែងតែចូលជ្រួតជ្រាប សាយភាយគ្រប់ទីទាំងអស់។
គឺក្នុងន័យនេះ អ្នកធ្វើសក្ការៈចំពោះព្រះអង្គ គេតែងភ្ជាប់ព្រះអង្គទៅនឹងសារធាតុនៃទឹក
ដែលសាយគ្រប់ទិសទីទាំងអស់ មុនពេលការកើតឡើងនៃលោកនេះឡើង។
“ជនទាំងឡាយ
ដែលគោរពព្រះវិស្ណុ តែងតែទទួលស្គាល់ថា ព្រះអង្គគឺបុគ្គលដ៏ឧត្តុង្គឧត្តម
ខ្ពង់ខ្ពស់បំផុត ព្រោះគេជឿថា អ្វីៗទាំងអស់សុទ្ធតែកើតមកពីព្រះអង្គ។”
ប្រភពដដែលនោះបានកត់ចំណាំថា
វិចិតិត្រករនាសម័យដើមបានឆ្លាក់រូបអាទីទេព ឬរូបចំលាក់ផ្សេងៗទៀតនៅតាមជញ្ជាំង រឺ លើក្បាច់ផ្តែរប្រាសាទផ្សេងៗ
គឺជាការបង្ហាញពិអរីយធម៌ និងភាពរុងរឿង នាសម័យនោះ
ក៏ដូចជាបន្សល់ទុកជាមរត៌កសម្រាប់អ្នកជំនាន់ក្រោយ។
បើតាមការរៀបរាប់ក្នុងឧបករណ៍ផ្ទុកសំឡេងដែលត្រូវបានជួលឲ្យអ្នកទស្សនាស្តាប់ក្នុងសារមន្ទរេជាតិបានរៀបរាប់ឲ្យដឹងថា
បដិមាមួយនេះជាព្រះនារាយណ៍ផ្ទុំលើពស់អានន្តធ្វើពិសំរិទ្ធ មានទំហំ ១២,២ ស.មនិង
២២,២ ស.ម ហើយមានប្រភពមកពីប្រាសាទមេបុណ្យខាងលិចក្នុងឧទ្យានអង្គរ ខេត្តសៀមរាម។
បដិមានេះត្រូវបានគេរកឃើញក្នុងឆ្នាំ១៩៣៦ ប៉ុន្តែរហូតមកដល់ឆ្នាំ១៩៥០
ទើបរូបចំលាក់សំរិទ្ធដ៏ធំនេះ ត្រូវបានគេយកមករក្សាទុក និងចុះក្នុងបញ្ជីសមាច័យរបស់សារៈមន្ទីជាតិកម្ពុជា។
អ្នកជំនាញខាងសិល្ប៍ខ្មែរបានសិក្សាលើរូបនេះហើយអះអាងថា
ជាស្នាដៃស្ថិក្នុងរចនាបថបាភួននៅពាក់កណ្តាលទី២នៃស.វ.ទី១១ នៃគ.ស.ក្នុងសម័យអង្គរក្នុងរជ្ជកាលព្រោះបានឧទ័យយ៉ាទិត្យរម្ម័នទី២។
ព្រះបដិមាសំរិទ្ធដ៏នេះ
ជាសំស្រ្កិត ហៅថា វិស្ណុអានន្តសាយិនគឺជា “បដិមាដ៏ធំជាងគេ” ដែលមិនធ្លាប់មាននៅកម្ពុជា
និងជា ”បដិមាសំរិទ្ធដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍”។ បដិមារូបនេះដើមឡើយមានប្រវែងប្រមាណយ៉ាងតិច
៦ម៉ែត្រ ហើយក៏ជាបដិមាធំជាងគេនៅសម៏យនោះ ក្នុងចំណោមបដិមាសំរិទ្ធនៅអាស៊ីអាគ្នេយ៍មានទំហំធំដូចនេះ។
ដំបូងគេសិតបដិមានេះជាកំណាត់ៗ រួចហើយទើបផ្គុំចូលគ្នា។
កាលដើមឡើយបដិមារូបនេះត្រូវបានគេបញ្ចុះលោហៈមានតម្លៃ
នឹងត្បូងលើចិញ្ចើម ភ្នែក និងពុកមាត់។ រូបនេះបង្ហាញព្រះផ្ទុំលើព្រអានន្តមិនចេះមរណៈ
ហើយដែលអណ្តែតលើផ្ទៃសមុទ្រគ្មានកោះគ្មានត្រើយ។
បើរូបនេះមានលក្ខណៈពេញលេញវិញយើងនឹងឃើញនាងលក្ស្មីទេពធីតាតំណាងទ្រព្យសម្បត្តិ
ដែលជាមហេសីរបស់ព្រះអង្គ [ព្រះនារាយណ៍]
ច្របាច់ព្រះបាទារបស់ព្រះអង្គ
ហើយមានផ្កាឈូកមួយទងផុសចេញពិផ្ចិតព្រះអង្គ និងគ្មានព្រះព្រហ្មគង់ពិលើដើម្បីបង្កើតកាលថ្មីមួយទៀត៕
No comments:
Post a Comment